• លំនៅដ្ឋានខ្មែរពីបុរាណ​ - Das Wohngebiet der Khmer Ureinwohner

  • អង្គរវត្តស្នាដៃបុព្វបុរសខ្មែរ - Angkor Wat, Erbe des Khmer-Reichs

  • ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងវីយែន - UNO Center in Vienna

  • ក្បាច់ចំលាក់រចនាខ្មែរលើជញ្ជាំងអង្គវត្ត - Khmer-Kunstwerk am Angkor-Tempel

  • ទីក្រុងវីយែនប្រទេសអូទ្រីស - Vienna City, Austria

  • អង្គរវត្តកេរ្តិ៍មរតកខ្មែរ - Angkot Wat, Unesco-Erbe der Khmer

បុព្វកថា

ខ្ញុំសូមជំរាបសួរលោក លោកស្រី និង ប្រិយមិត្ត​រួមជាតិ​ខ្មែរ​គ្រប់រូប
តាំងពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល ពត ​ដួល​​រលំ​ទៅ រហូត​មក​ដល់​ពេល​​បច្ចុប្បន្ននេះ គឺជាង៣៧ឆ្នាំហើយ ៗ​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​មួយ​ចំនួនធំ​នៅឯមាតុ​ភូមិកំណើត​របស់​យើង នៅតែ​ងើប​មិន​រួច​ផុតពី​រង្វង់​នៃ​ភាព​ទី​ទ័ល​ក្រ និង ភាពលំ​បាក​វេទនា​តោក​យ៉ាក​ហ្នឹង​​ដដែល។

យើងសូមចោទសួរថា៖ តើដោយសារ​កត្តា​អ្វី​ខ្លះ ដែលធ្វើឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​​ខ្មែរ​មួយ​ចំនួនធំទាំង​នោះ នៅតែ​ងើប​មិន​​ផុតពី​​ឋាន​​​​ន​រក​​អ​វិចី​​​នៃ​ភាព​ទី​ទ័ល​ក្រ​នេះ?
កត្តា​ធំៗ ដែល​យើងបានមើល​ឃើញគឺដោយសារ៖

  • ជំងឺដង្កាត់ធ្ងន់ធ្ងរគ្រប់ប្រភេទ
  • អនក្ខរភាព និង
  • អំពើពុករលួយគ្រប់ប្រភេទ

ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ខ្ញុំស្រាក់ដៃគ្នា ​រៀប​ចំ​បង្កើត​សមាគម អាណិត​ខ្មែរ នេះ​ឡើង និង​ អំពាវនាវ ប្រ​មែ​ប្រ​មូលអ្នក​ដែល​មាន​ចិត្ត​អាណិត​អាសូរ​ដល់​បង​ប្អូន​ខ្មែរ​ក្រី​ក្រទាំង​នោះ ឲ្យ​ចូលរួម​ចំ​ណែក​ជួយជ្រោមជ្រែង​ ជា​សម្ភារៈ​ក្តី ជាគំនិត​យោ​បល់​​ក្តី ជា​កំលាំង​ពល​​កម្ម​ក្តី ឬក៏ជា​​ប្រាក់​កាស​ក្តី ទៅ​តាម​លទ្ធ​ភាព​ដែល​​យើង​ម្នាក់​ៗ​​អាច​ធ្វើ​បាន ដើម្បី​ជា​ក្បូន​សំរាប់ជួយ​​ចំលង​ជនរួម​ជាតិ​ខ្មែរក្រីក្រ​ទាំងនោះ ឲ្យឃ្លាត​ចាក​ផុត​ពី​រង្វង់​នៃឋាន​នរក​​អវិចី​នេះ ។

បាវចនាធំ​ៗទាំងបី គឺ៖ សច្ចធម៌ យុត្តិធម៌ សប្បុរសធម៌ ​សមាគម​យើង​បាន​លើក​យក​មក​ធ្វើ​ជា​មាគ៌ា​ដ៏​សំខាន់​​ និង ជាផ្លូវ​​ល្អ​សំ​រាប់​ដើរ។ លើស​ពី​នេះ​ យើង​នៅ​​​មាន​គោល​ការណ៍​បន្ថែម​ទៀត​ ដែល​សមាគម​យើង​បាន​ប្រ​កាន់​ខ្ជាប់​ ​ដើម្បី​ឈាន​ទៅ​ដល់​ទិស​ដៅដោយ​សុ​វត្ថិភាព ដូចជា៖ សាមគ្គីភាព ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ភាព​ស្មោះ​ត្រង់ និង​ មន​សិកា​ស្នេហា​​ជាតិខ្មែរ​​​ពិត​ប្រាកដ។

មិនដូចជនខ្លះ​ បានឆ្លង​រួច​ផុត​ពី​ភាព​ក្រីក្រ ផុតពីការលំបាក​វេទនា​ហើយ​ បែរជា​ភ្លេច​ធាតុ​ដើម លាក់បំបាំង​ប្រ​វត្តិ​រូប​ខ្លួន​ពិត គ្មាន​ចិត្ត​អាណិត​អា​សូរ ​ដល់​អ្នក​ដទៃ មិន​ចង់​ដឹង មិន​ចង់​ឮ មិន​ចង់ឃើញ ជនទី​ទ័ល​ក្រ និង ក្មេង​ៗ​ខ្មែរ ដែល​កំ​ពុង​តែលំ​បាក​វេទនា​តោក​យ៉ាក​ នា​ពេល​បច្ចប្បុន្ន​នេះ​ទេ។​ មាន​ជន​ខ្លះ​ទៀត​​មិន​ហ៊ាន​និយាយ​ការ​ពិត​របស់​ខ្លួនទេ​ថា៖  ខ្លួន​ក៏ធ្លាប់បាន​ឆ្លង​កាត់ការលំបាក​វេទនាដែរ​ មិនបាន​រៀន​សូត្រ​ខ្ពង់​ខ្ពស់ មិន​មាន​ការ​ងារ​សម​រម្យធ្វើ ។ល។ ហើយ​បែរ​ជាមាន​អំនួតអួតអាងលើក​ខ្លួន​ឯង ​ប្រមាថ​មើល​ងាយ​អ្នក​ដទៃ ចោទ​ប្រ​កាន់​គេ​អញ្ចេះអញ្ចុះ។

ណ្ហើយចុះ អ្នកណាមួយគិតថា យ៉ាងណាល្អនោះ សូមអ្នក​ធ្វើអញ្ចឹងទៅ!
សមា​គម​យើង​មាន​គោលការណ៍​ច្បាស់​លាស់ មាន​លក្ខន្តិកៈ​ចែង​តាម​ច្បាប់​ត្រឹម​​​ត្រូវ ដែល​មាន​ក្រ​សួង​មហា​ផ្ទៃ​ និង នា​យកដ្ឋានអន្តោ​ប្រ​វេសន៍​នៅ​ទី​ក្រុង​វីយែននៃ​ប្រទេស​អូ​ទ្រីសទទួលស្គាល់ និង អនុញ្ញាត​ឲ្យ​អនុវត្តន៍​ពេញលេញ។ សមាគម​យើង​មាន​កិច្ច​សហការណ៍​​យ៉ាង​​ជិត​ស្និទ្ធ​​ជាមួយ​ក្រសួង នាយ​កដ្ឋានអន្តោ​ប្រវេសន៍​ សហគមសមាគម និង សមាគមជាច្រើនទៀត។

សកម្មភាព​​​ទាំង​ឡាយ​របស់​​សមាគម​យើង​​ពិត​ជា​​មិន​ប៉ះពាល់​ដល់​​​បុគ្គល​​ណា​​ម្នាក់ ​ឬ អង្គការ​​ណា​​មួយ​​ឡើយ។ ប្រ​សិន​​បើមាន សូម​លោក​អ្នក​មេត្តា​ទាក់​ទង​មក​យើងខ្ញុំ! យើង​ខ្ញុំ​នឹងទទួល​ស្វាគមន៍លោក​អ្នក និង រិះរក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិ​ធី​ជា​មួយ​លោក​អ្នក​​គ្រប់​ពេល​វេ​លា។​

សូមអរគុណ
វិស្វករ ការ កោសល្យ

Vorwort

Sehr geehrte Damen und Herren,​ liebe Freunde,

Seit über 37 Jahren, genauer gesagt, nachdem Pol-Pot-Regime besiegt worden war (7. Januar 1979), bis heute herrscht in Königreich Kambodscha immer noch die Armut und Hunger, und die meisten Khmer Bevölkerung stecken in diesem Teufelskreis fest, haben keine Chance davon herauszukommen!

Die Frage ist: Was für einen Grund gibt es, dass die armen Khmer sich von diesem Teufelskreis  nicht befreien können?

Einige Antworten finden wir, und zwar durch:

  • Schwere Erkrankungen
  • Analphabetismus​ und
  • Korruption aller Art

Deswegen haben wir uns entschieden einen Verein mit dem Namen "ANIT Khmer" zu gründen und rufen alle Personen auf, die ein Herz haben, um den armen Khmer-Kindern zu helfen. Ob Sachspenden, Arbeitskräfte, Ideen oder Geldspenden, alle sind sehr herzlich willkommen. Alles dient als Rettungsboot, um die armen Khmer-Kinder vom Teufelskreis der Armut herauszubringen.

Unser Motto: Ehrlichkeit, Gerechtigkeit und Barmherzigkeit, ist als der richtige Weg, um unser Ziel mit Erfolg zu erreichen. Dazu kommen noch wie: Zusammenhalt, Demokratie, Vertrauenswürdigkeit und richtige Integration zum Einsatz.

Wir wissen auch, dass einige Personen wegschauen, wollen das elende Leben anderer Kinder/Menschen nicht sehen oder wissen. Einige beleidigen und erniedrigen andere Personen usw. Manche wollen die Wahrheit eigener Lebensgeschichte verschweigen, nichts und niemandem erzählen.

Ja, die Wahrheit tut weh!!!

Na ja, wer wie was richtig denkt, soll er so machen!
Wir als Verein haben unsere Ziele definiert und in den Statuten eingetragen. Unser Verein wurde von der LPD Wien anerkannt. Dazu arbeiten wir auch noch mit MA17, mit Dachverein und mit verschiedenen Vereinen eng zusammen.

Falls unsere Aktivitäten eine oder viele Personen verstoßen sollen, bitten wir Sie uns jederzeit zu kontaktieren, um eine gemeinsame Lösung friedlich zu finden.

Vielen Dank.

Dipl.-Ing.(FH) Kosal KAR