• លំនៅដ្ឋានខ្មែរពីបុរាណ​ - Das Wohngebiet der Khmer Ureinwohner

  • អង្គរវត្តស្នាដៃបុព្វបុរសខ្មែរ - Angkor Wat, Erbe des Khmer-Reichs

  • ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងវីយែន - UNO Center in Vienna

  • ក្បាច់ចំលាក់រចនាខ្មែរលើជញ្ជាំងអង្គវត្ត - Khmer-Kunstwerk am Angkor-Tempel

  • ទីក្រុងវីយែនប្រទេសអូទ្រីស - Vienna City, Austria

  • អង្គរវត្តកេរ្តិ៍មរតកខ្មែរ - Angkot Wat, Unesco-Erbe der Khmer

សាលារៀនឃុំកោះធំ"ក"

សមាគម អាណិតខ្មែរ និងសមាគម Kiddy Coach បន្ត​គំ​រោងជំ​នួយ​​​​ SEEDIS ដល់​សាលារៀន​ទាំងបីទីតាំងនៅក្នុង​ឃុំកោះធំ"ក" ស្រុកកោះធំ ខេត្ត​កណ្ដាល ព្រះរាជាណាចក្រ​កម្ពុជា ៦ឆ្នាំទៀត។

រួមមាន៖

  • សាលាបឋមសិក្សាកោះថ្មី
  • សាលាបឋមសិក្សាពោធិទន្លេ
  • សាលាបឋមសិក្សាវត្តកោះធំ
  • សាលាអនុវិទ្យាល័យវត្តកោះធំ និង
  • សាលាមត្តេយ្យវត្តកោះធំផងដែរ

ក្នុងនោះមាន៖ ការផ្គត់ផ្គង់ទឹកបរិសុទ្ធជារៀងរាល់ថ្ងៃ ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ជាងមួយពាន់នាក់។ និងលើសពីនេះទៀត នឹងអាចដោះស្រាយជាបន្តបន្ទាប់ មានដូចជា កាបូបស្ពាយ និងសម្ភារៈសិក្សាផ្សេងៗ ដល់សិស្សានុសិស្សដែលក្រីក្រជាងគេ។

Schulen in Kommune Koh-Thom "A"

Der Verein ANIT Khmer gemeinsam mit dem Verein Kiddy Coach unterstützen dieses Hilfsprojekt SEEDIS an allen drei Schulstandorten in Kommune Koh-Thom "A", Bezirk Koh-Thom, Provinz Kandal Königreich Kambodscha für weitere 6 Jahre.

Und zwar:

  • Grundschule Koh-Thmey (1. bis 3. Klasse)
  • Hauptschule Poh-Tunle (1. bis 6. Klasse)
  • Hauptschule Wat-Koh-Thom (1. bis 6. Klasse)
  • Mittelschule Wat-Koh-Thom (7. bis 9. Klasse) und
  • Vorschulkinder Wat-Koh-Thom

Indem das Trinkwasser täglich für alle über 1.000 Schulkinder und 39 Lehrpersonal geliefert wird. Zusätzlich planen wir einige Schultaschen und Schreibwaren für die ärmsten Schulkinder zu beschaffen.

គំរោងជំនួយ SEEDIS

គំរោងជំនួយ SEEDIS និង BELLE គឺជាគំរោងសាកល្បងមួយ របស់សមាគម អាណិតខ្មែរ​​ សហ​ការណ៍​ជាមួយ​សមាគម ​Kiddy Coach។ ហើយព្រម​ទាំង​បាន​​ទទួល​សិទ្ធិ​ពី​ក្រសួង​អប់រំយុវជន និងកុមារ ដើម្បី​អនុវត្តន៍​ក្នុង​រយៈពេល​ពីរ​ឆ្នាំសិក្សាសិន។

ក្រោយពីពេលសាកល្បងនេះបានបញ្ចប់ សមាគម​យើង​នៅរង់ចាំ​ការវាយ​តំលៃ​ពី​​សិស្សា​នុ​សិស្ស ពី​លោកគ្រូ​អ្នកគ្រូ ពី​មាតា​បីតាអាណាព្យាបាលសិស្ស ពីនាយកសាលា ពី​អ្នក​​ត្រួត​ពិនិត្យផ្នែក​គរុ​កោសល្យ និងជាពិសេស​ពីក្រសួង​អប់រំ​យុវជន​និង​កុមារ។ សមាគមយើង​នឹងបន្ត​ជួយ​ជ្រោម​ជ្រែងគំ​រោង​នេះ ​​ជាច្រើន​ឆ្នាំ​​ទៅ​មុខទៀត ប្រសិនបើ​មាន​​សេចក្តី​​សំរេច​​​​វិជ្ជមាន​ពី​​ក្រសួង​​​អប់រំ។

អានបន្តទៀត …

៊៊៊៊

បង្រួមវិញ …

Projekt SEEDIS

Das Hilfsprojekt SEEDIS und BELLE ist ein Pilot-Projekt, das vom Verein Kiddy Coach gemeinsam mit dem Verein ANIT Khmer geplant und betreut wurde. Dieses wurde vom Unterrichts-Ministerium für die Dauer von 2 Jahren zugestimmt.

Nach der Beendigung der Frist-Dauer erwarten wir die Bewertung von SchülerInnen, LehrerInnen, Eltern, Schuldirektor, pädagogischen Wissenschaftlern und besonders vom Ministerium. Dieses Hilfsprojekt wird dann für viele weitere Jahre von uns betreut, wenn das Unterrichts-Ministerium ein weiteres grünes Licht gibt.

Mehr…

---

Weniger…

ការចែកកាបូបស្ពាយ​ដល់​សិស្សានុសិស្សក្រីក្របំផុត និងដល់​លោក​គ្រូ​អ្នក​គ្រូ។

Verteilung der schultasche an die ärmsten SchülerInnen und LehrerInnen der drei Schulen.

ការរត់លេងសប្បាយជាមួយលោកសាស្ត្រាចារ្យ ហ្គែរហាត ស្ពីតសឺរ។

Der Freudenlauf der SchülerInnen mit Herrn Doz. Gerhard Spitzer.

ការចុះមកលេង និង​ពិនិត្យទីតាំងសាលារៀនក្នុង​ឃុំកោះធំ "ក" ដោយផ្ទាល់។

Die Besichtigung aller drei Schulen in Kommune Koh-Thom "A".

ការជួបប្រជុំពិភាក្សាជាមួយលោក​គ្រូ​អ្នក​គ្រូស្ដីអំពីគំរោងជំនួយ។

Eine kleine Sitzung mit Lehrpersonal, es geht um das Projekt SEEDIS und BELLE.