• លំនៅដ្ឋានខ្មែរពីបុរាណ​ - Das Wohngebiet der Khmer Ureinwohner

  • អង្គរវត្តស្នាដៃបុព្វបុរសខ្មែរ - Angkor Wat, Erbe des Khmer-Reichs

  • ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងវីយែន - UNO Center in Vienna

  • ក្បាច់ចំលាក់រចនាខ្មែរលើជញ្ជាំងអង្គវត្ត - Khmer-Kunstwerk am Angkor-Tempel

  • ទីក្រុងវីយែនប្រទេសអូទ្រីស - Vienna City, Austria

  • អង្គរវត្តកេរ្តិ៍មរតកខ្មែរ - Angkot Wat, Unesco-Erbe der Khmer

ជនក្រីក្រទូទៅ

សមាគមយើង​មានបំណងជួយដល់​ជនក្រីក្រខ្មែរ​ពិត​ប្រាកដ​ និង​ជន​រង​គ្រោះ​ខ្មែរ​​ទូទៅ​ តាម​សមត្ថ​ភាពដែល​សមាគម​​យើង​មាន និង​ទៅ​តាម​លទ្ធភាព​​ដែល​​យើង​អាច​ដោះ​ស្រាយបន្ថែម​ទៀត​ទៅ​បាន។

តាំងពីសមាគមយើងបានបង្កើតមក រហូត​មកដល់​បច្ចុប្បន្ននេះ យើង​បាន​​​ចុះ​​សួរ​​សុខ​​ទុក្ខ​បង​ប្អូនជនរួមជាតិ​ខ្មែរ​ដែល​មានជំងឺ និង​ចាស់​ជរា ក៏ដូចជា​គ្រួសារ​ក្រី​ក្រ ​និង​​​ជួយ​ជ្រោម​ជ្រែង​ដូចជា៖ ​ជូនជា​នំនែក ផ្លែឈើ ទឹកបរិសុទ្ធ​ ប៊ិច កាបូបស្ពាយ​ (ដល់​សិស្សា​នុសិស្ស​ និងលោកគ្រូ​អ្នកគ្រូ) និង​ជា​ប្រាក់កាសខ្លះៗ​ផងដែរ។

លើសពីនេះទៀត សមាគមយើងក៏មាន​គំរោង​រៀបចំ​ជា​មូលនិធិ និង​ប្រ​កាស​ដង្ហោយ​​​ហៅ​ ទាំងបង​ប្អូនជន​រួម​ជាតិ​ខ្មែរនៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​​ ​ទាំង​សប្បុ​រស​ជន ជន​ជាតិ​ដ​ទៃ​​ទាំងឡាយ​ទៀត ​សូម​ចូល​រួម និង​ជួយ​ឧបត្ថម្ភ​ដល់​​​មូល​​និធិ​​យើង​ខ្ញុំ ដើម្បីជួយដល់​ជន​ក្រី​ក្រ​ខ្មែរយើង​ពិត​ប្រាកដ​​ផង!

 

Die Benachteiligten

Wir helfen den armen und benachteiligten Kindern/Personen so viel wir können. Vorausgesetzt, dass die armen Personen wirklich arm sind.

Bis dato haben wir kranke und gebrechliche Personen sowie benachteiligte Khmer Familien besucht und ihnen wie Kuchen, Obst und etwas Geld gespendet. Den kleinen Khmer Kindern natürlich auch etwas geholfen, wie Trinkwasser, essbare Sachen, Kuli, Schultaschen (für Schulkinder und LehrerInnen).

Außerdem plant unser Verein eine Spendenaktion und ruft alle Khmer im In- und Ausland, und anderen barmherzigen Personen auf, um mit uns gemeinsam den echten armen Khmer Kindern zu helfen.