• លំនៅដ្ឋានខ្មែរពីបុរាណ​ - Das Wohngebiet der Khmer Ureinwohner

  • អង្គរវត្តស្នាដៃបុព្វបុរសខ្មែរ - Angkor Wat, Erbe des Khmer-Reichs

  • ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងវីយែន - UNO Center in Vienna

  • ក្បាច់ចំលាក់រចនាខ្មែរលើជញ្ជាំងអង្គវត្ត - Khmer-Kunstwerk am Angkor-Tempel

  • ទីក្រុងវីយែនប្រទេសអូទ្រីស - Vienna City, Austria

  • អង្គរវត្តកេរ្តិ៍មរតកខ្មែរ - Angkot Wat, Unesco-Erbe der Khmer

ភាពក្រីក្រ

មូលហេតុនៃភាពក្រីក្រ និងការអត់ឃ្លាននៅក្នុងព្រះរាជាណាចក្រកម្ពុជា

កម្ពុជាបានធ្លាប់ជាប្រទេស​សម្បូរសប្បាយ និងខ្លាំងពូកែមួយក្នុងលោកនេះដែរ។ ចាប់​ពី​សតវត្សទី១​នៃ​គ្រឹស្តសករាជ រហូតដល់​សតវត្សទី១២ និងទី១៣ អា​ណា​ចក្រ​ខ្មែរ​លាតសន្ធឹង​ពេញក្នុងឥណ្ឌូចិន​ទាំង​​មូល​ ​ហើយ​បានបង្កើតទីក្រុងអង្គរ ដែលជាទីក្រុង​ស្ដេច​ដ៏​ល្បី​ល្បាញ​​ពេញ​ក្នុង​​អាស៊ី​អគ្នេយ៍។ នៅសតវត្ស​ទី១៥ អាណាចក្រខ្មែរ​ត្រូវបាន​ដួល​រលំដោយសារ​ ភាពរាំងស្ងួត និងដោយសារជំលោះ​ផ្ទៃក្នុង​​រវាង​​សែស្រ​ឡាយ​​ស្ដេច និងសង្គ្រាមជាមួយជនជាតិ​ផ្សេងៗក្នុង​អាណាចក្រខ្មែរទាំងមូល។

​កម្ពុជាបាន​បាត់បង់​ទឹកដី​ និងប្រជារាស្ត្រជាបន្តបន្ទាប់ ហើយក្រោយ​មកក៏បាន​ធ្លាក់​ចូល​ក្រោម​អាណានិគម​បារាំង​ជាង៩៥ឆ្នាំ ហើយនៅថ្ងៃទី៩​ខែវិច្ឆិកាឆ្នាំ​១៩៥៣ ក៏បានឯករាជវិញ គឺក្រោមការ​គ្រប់គ្រង​រាជនៃ​សម្ដេចឪ សម្ដេច នរោតម​ ស៊ីហនុ។​ ក្រោយមកទៀត ក្រោមជំលោះនយោ​បាយ​នៃសង្គ្រាមវៀតណាមប្រឆាំងអាមេរិកាំង និងក្រោមរបបខ្មែរក្រហម​ របប​ប្រល័យពូជ​សាសន៍ "ប៉ុលពត" បាន​បន្សល់​ទុកនូវ​ភាព​ខ្ទេចខ្ទាំគ្មានសេសសល់។

ទោះបីជានៅ​ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិ​ក៏ដោយ ក៏ភាពក្រី​ក្រមាន​នៅ​​ពេញ​​ផ្ទៃ​​ប្រ​ទេស។​ ប្រជារាស្ត្រប្រមាណជា ៤លាន៨សែននាក់ ជាជនក្រីក្រ ហើយ​៩០%​ នៃប្រជាជនទាំងនោះ រស់​នៅ​ជន​បទដាប់​ស្រ​យ៉ាល​ឆ្ងាយពីសាលារៀន ឆ្ងាយពី​មណ្ឌល​សុខភាព និងគ្មាន​ទឹកស្អាត និងបន្ទប់​អនា​យ័យ​នានា។​  

ការប្រយុទ្ធប្រឆាំងតទល់​នឹងភាព​ក្រីក្រដោយ​ផ្ទាល់ ឬក៏ដោយ​ប្រយោល គឺជាក្បាល​ម៉ា​ស៊ីន​នៃ​ការ​អភិ​វឌ្ឍន៍​​ប្រទេស​ ដែលនៅក្នុង​ឆ្នាំ​២០០០មុននេះ ​ប្រទេស​ក្នុង​ពិ​ភព​លោក​ទាំង​​មូល​បាន​រៀប​ចំ​ជា​គំ​រោង​​រួមមួយ ដើម្បី​លុបបំបាត់​នូវ​​​ភាព​ក្រីក្រ និង​ភាព​ស្រេក​ឃ្លាន​។ ក្នុង​ករណីព្រះរាជាណាចក្រ​កម្ពុជា គឺមានគំរោង​ចំនួន៩ ដែល​ត្រូវ​បាន​​រៀប​ចំ​​ក្នុង​​ឆ្នាំ២០០០នេះ។

រហូតមកដល់​ឆ្នាំ២០១៦ទៅហើយ ភាពក្រីក្រនៅកម្ពុជានៅតែមិនទាន់បានកាត់​បន្ថយ​នៅ​ឡើយ! ទាំង​​កម្មករ​កាត់​ដេរ ទាំងប្រជារាស្ត្រនៅតាម​ជន​បទ បាន​​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ដំឡើងប្រាក់ខែ ប្រឆាំងនឹង​​ការរឹប​អូសយក​ដីធ្លី និង​ប្រឆាំង​នឹង​​​ការ​​បណ្ដេញចេញពី​លំនៅដ្ឋាន​ ដោយអ្នកមាន និងអ្នកមាន​អំ​ណាចដោយ​គ្មាន​ត្រា​ប្រណី។

ព័ត៌មានបន្ថែមសូមលោកអ្នកអាននៅលើទំព័រអ៊ីនទែរណេត៖

Millenium

Wikipedia


ការកាត់បន្ថយនូវភាពក្រីក្រ តាមរយៈ៖

  • សាងសង់សាលារៀន និងបំពាក់បំប៉នវិជ្ជាជីវៈជំនាញ (ក្នុងរយៈពេលយូរ)
  • បើកប្រាក់បៀរវត្សរ៍ជូនដល់​កម្មករ មន្ត្រី​រាជ​ការ ដែល​ជា​មាតាបីតា​សិស្ស​ឲ្យ​បាន​ទៀងទាត់ និង​សមរម្យ​ នាំឲ្យ​ជួយ​កាត់​បន្ថយ​នូវ​​ពល​កម្ម​កុមារ និងជួយ​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ក្នុង​ក្រុម​គ្រួ​សារឲ្យបាន​កាន់​តែល្អ​ប្រសើរ​ឡើង​ដែរ
  • មានសិទ្ធិទៅព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ នៅពេលមានជំងឺដង្កាត់
  • មាន​ទឹកសំរាប់​ប្រើប្រាស់ និង​ដី​សំរាប់​ដាំ​ដំណាំ​គ្រប់​គ្រាន់

ប្រភពបញ្ហាចំបង៖

  • ការរឹបអូសយកដីធ្លី៖ ដោយក្រុមហ៊ុនបរទេសធំៗ ពីកសិករក្រីក្រតូចតាច
  • អំពើពុករលួយ និងការបំពានច្បាប់ របស់​អ្នកមានលុយ និង​អំណាច៖ "សេដ្ឋកិច្ចលូតលាស់ដាច់ថ្លៃ"
  • អ្នក​ដឹកនាំ​អសមត្ថភាព​ក្នុង​ការ​បំពេញការងារ

 

Armut und Hunger​

Ursachen der Armut und des Hungers in Kambodscha

Kambodscha war einst ein reiches und mächtiges Land. Vom 1. Jahrhundert nach Christus hinweg bis zum 12. und 13. Jahrhundert herrschten die Khmer über weite Teile Indochinas und stiegen mit der Königsstadt Angkor zur führenden Macht im kontinentalen Südostasien auf. Im 15. Jahrhundert zerfiel das Khmer-Reich durch die Dürre, durch die Konflikte zwischen  Königfamilien bzw. darunterliegenden Bevölkerungsgruppen.

Kambodscha verlor nach und nach Territorium und Bevölkerung und geriet über 95 Jahre lang unter der französischen Kolonie und im Jahr 1953 (09. November) war unter der Thron des Königs Norodom Sihaouk dann frei. Jahrzehntelange gewaltsame politische Konflikte, der Vietnamkrieg sowie die Schreckensherrschaft der Roten Khmer "Pol Pot" hinterließen tiefe Spuren der Zerstörung.

Obwohl Kambodscha ein Land reich an natürlichen Ressourcen ist,  ist absolute Armut weit verbreitet. Rund 4,8 Millionen Menschen sind von einem Zustand mangelnder Existenzsicherung betroffen, 90% davon  leben in ländlichen Gegenden fernab von schulischen Einrichtungen, medizinischen Versorgungen, ohne Zugang zu sauberen Trinkwasser und ohne sanitären Einrichtungen.

Die Bekämpfung der Armut ist direkt oder indirekt der Motor der Entwicklung eines Landes und ist als übergreifendes Ziel der Millenniumserklärung zu verstehen, welche im Jahr 2000 als gemeinsamer Aktionsplan der Staatengemeinschaft im Kampf gegen Armut und Hunger hervorging. Im Falle Kambodschas wurden 9 Millenniumsziele statuiert.

Bis zum Jahr 2016 herrscht immer noch Armut. Die Textilarbeiter und die Landbewohner streiken und demonstrieren wegen Hungerlöhne, Landraubs  und Vertreibungen durch Wohlhabenden und Machthaber.

Weitere Infos siehe die Links und im Internet:

https://www.un.org/millenniumgoals/

https://de.wikipedia.org/wiki/Kambodscha


Reduzierung der Armut durch:

  • Den  Aufbau von Schulen – Ausbildung qualifizierter Arbeitskräfte
  • Regelmäßiges Einkommen der Eltern trägt zur Reduktion von Kinderarbeit bei und ermöglicht die Lebensqualität der Familie zu verbessern.
  • Zugang zu medizinischen Einrichtungen

Problemfelder:

  • Land grabbing: „ausländische Direktinvestitionen vs. klein bäuerliche Landwirtschaft“
  • Korruption und Machtmissbrauch: „Wirtschaftswachstum um jeden Preis“
  • Mangeln an Fachwissen und Erfahrungen der Regierung